Thursday, May 29, 2014

Galaxy SII Android Version 4.4.2 Menu Khmer

                  . ថត Screen









Password : Visalrepair999
​                         

               How to use??
  1. Download file from my page
  2. Extract file 
  3. Copy file to SD Card
  4. Reset everything
  5. Go to Recovery Mode ( Volume up + Home + Power )
  6. Install CWM zip
  7. Install Rom
  8. Install Google Play Store
  9. Wipe all 
  10. Reboot System
  11. Finish


រៀបចំដោយ វិសាល ជុសជុល៩៩៩
ទំនាក់ទំនង ៖ 081234599 + 0885000570 + 099289949

Friday, May 2, 2014

Geeksn0w 2.9 Semi-Untethered iOS 7.1 - 7.1.1 Only iPhone 4







Geeksn0w 2.9 Click here



ចំណេះដឹងខ្លះៗ ពី IOS

1. អ្វីជា iOS ?
-iOS គឺជាប្រព័ន្ធប្រតិបត្តិការដែលក្រុមហ៊ុន Apple បានបង្កើតឡើងមកបំពាក់នៅលើឧបករណ៏
របស់ខ្លួនគឺ iPhone iPod និង iPad។​ សម្រាប់ជំនាន់របស់ iOS ដំបូងបំផុតគឺ ១.0 ដែលមាននៅលើ
iPhone 2G ហើយក្នុងពេលបច្ចុប្បន្ននេះត្រូវបានក្រុមហ៊ុនអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។


2. ហេតុអ្វីត្រូវ Activation?
-អ្នកប្រើប្រាស់ iDevice លើកដំបូងអាចមានចំងល់ខ្លះចំពោះ iPhone iPod iPad នៅពេលចាប់ផ្ដើម
បើកដំនើរការដំបូង ហេតុអ្វីមិនអាចបើកប្រើបានភ្លាមៗ? ហើយអាចហៅចេញបានសម្រាប់លេខ
សង្គ្រោះបន្ទាន់ (៩១១​ / ១១២) ប៉ុណ្ណោះ! Activate ចាំបាច់ណាស់សម្រាប់ iDevice គ្រប់ប្រភេទ:
ដូចជាការសំគាល់ (ការធានា) ចាប់ពីថ្ងៃ Activated មក​ និង សម្រាប់ទប់ស្កាត់ការប្រើប្រាស់ទូរស័ព្ទ
ជាប់កុងត្រាក្រុមហ៊ុន (AT&T Sprint…..) យកទៅប្រើប្រាស់នៅប្រទេសផ្សេងៗជាដើម។

3. Jailbreak ជាអ្វី?
- iOS ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ឡើងមិនអនុញ្ញាតិអោយតម្លើង ឬ កែច្នៃអ្វីផ្សេងៗដែលក្រុមហ៊ុន
បានបំពាក់នោះទេ មានន័យថាលោកអ្នកអាចតម្លើងកម្មវិធីផ្សេងៗបានតែតាមរយៈ App Store
តែប៉ុណ្ណោះ ហើយមិនអាចតម្លើងកម្មវិធីដែលមានលក់ក្នុង App Store ដែលត្រូវបានគេ Cracked
យកមកតម្លើង និងការកែច្នៃផ្សេងៗរបស់ System បានឡើយលុះត្រាតែធ្វើការ Jailbreak ជាមុនសិន។
-ដូចច្នេះទើបអ្នកហែកកូដមួយចំនួនបានប្រឹងប្រែងស្វែងរកការ Jailbreak សម្រាប់ iDevice រហូត
មកដល់សព្វថ្ងៃពីមួយជំនាន់ទៅមួយជំនាន់ទៀត បន្ទាប់ពីមានការ Jailbreak ហើយលោកអ្នក
អាចធ្វើការកែតំរូវ ការដោះកូដ ការប្រើទ្រនាប់ជើងស៊ីម តម្លើងពុម្ពអក្សរខ្មែរ និង ការប្រើប្រាស់
Style Theme ផ្សេងៗបានដោយសេរី។ តែនៅក្នុងនោះក៏ត្រូវបានចែកជា៣ផងដែរគឺ
-Untethered Jailbreak = ការ Jailbreak ដែលស្ថិតនៅជារៀងរហូតប្រើប្រាស់ដោយគ្មានបញ្ហា​ពេលបើក​ ឬ បិទម៉ាស៊ីន
-Tethered Jailbreak = ការ Jailbreak ដែល​ស្ថិតក្នុងការប្រើប្រាស់មិនគ្រប់គ្រាន់នៅពេល
បិទបើកម៉ាស៊ីនជាប់ត្រឹម Apple Logo ដែលតម្រូវអោយធ្វើការ Jailbreak ឬ Just Boot ម្ដងទៀត
-Semi Tethered = ការ Jailbreak មានលក្ខណៈប្រហាក់ប្រហែលទៅនឹង Tethered Jailbreak ដែរ
ប៉ុន្ដែអាចធ្វើការ បិទបើកម៉ាស៊ីនបានដោយសេរី ប៉ុន្តែបន្ទាប់ពីបើកដំនើរការឡើងវិញកម្មវិធីដែល
បានតម្លើងក្រៅផ្លូវការ (Jailbreak) ទាំងអស់នឹងប្រើប្រាស់លែងបាន តម្រូវអោយ Just Boot ឡើងវិញម្ដងទៀត។

4. អ្វីជា Cydia?
-Cydia គឺជាឃ្លាំងកម្មវិធីមួយផងដែរនៃកម្មវិធីកែច្នែកែតម្រូវផ្សេងៗ ស្បែក(Theme) សម្លេងរោទិ៏
ការដោះកូដ (2G 3G 3Gs 4) ពុម្ពអក្សរផ្សេងៗរួមទាំងពុម្ពអក្សរខ្មែរ ហើយកម្មវិធីទាំងអស់នោះ
មិនត្រូវបានខាងក្រុមហ៊ុន Apple ទទួលស្គាល់និងអនុញ្ញាតិអោយប្រើប្រាស់ឡើយ ដោយសារវា
បានធ្វើអោយបាត់បង់ប្រព័ន្ធសុវត្ថិភាពរបស់ទូរស័ព្ទ និង បញ្ហាដំនើរការយឺតជាងមុន ស៊ីថ្មជាងមុន
និង បញ្ហា Error មួយចំនួនប្រសិនតម្លើងខុសកម្មវិធីណាមួយនៅក្នុង Cydia។

5. ហេតុអ្វីត្រូវ Unlock?
-ការ Unlock មានន័យថាធ្វើអោយទូរស័ព្ទដែលជាប់កុងត្រាជាមួយក្រុមហ៊ុនណាមួយអោយប្រើ
ប្រាស់បានគ្រប់ប្រព័ន្ធ  ចំពោះទូរស័ព្ទជាប់កុងត្រា (ជាប់កូដ) ភាគច្រើនជាទូរស័ព្ទយកចូលពី
ប្រទេសក្រៅដូចជា: ជាប់កុងត្រាក្រុមហ៊ុន AT&T អាមេរិច ជាដើមប្រសិនជាលោកអ្នកយកទូរស័ព្ទ
នោះមកប្រើប្រាស់នៅប្រទេសក្រៅពីអាមេរិច ប្រាកដជាគ្មានសេវានោះទេ ដូចច្នេះតំរូវអោយដោះ
កូដជាមុនសិន។

6. អ្វីជាការ Restore (iPhone iPod iPad) ?
-ការ Restore ធ្វើឡើងដើម្បីអោយ iDevice ត្រលប់មកសភាពដើមវិញគ្មានកម្មវិធី ឬ ឯកសារអ្វីមួយឡើយ ដូចទើបនឹងទិញថ្មីដូចច្នេះដែរ! ប៉ុន្តែវាមិនបានលុបកាលបរិច្ឆេទនៃការ Activated បាននោះទេ​ ការ Restore អាចធ្វើបានតែតាមរយៈ iTune ក្នុងកុំព្យូទ័រប៉ុណ្ណោះ
ហើយក្រុមហ៊ុន Apple តម្រូវអោយតែការ Restore ជំនាន់ចុងក្រោយគេបំផុតប៉ុណ្ណោះ ដើម្បីទប់ស្កាត់ពីការហែកកូដ (Jailbreak) និង កែលំអប្រព័ន្ធសុវត្ថិភាពកាន់តែប្រសើរជាងមុន។

7. SHSH ជាអ្វី?
-SHSH ជាឯកសារមួយសម្រាប់បើកផ្លូវអោយទំលាក់ជំនាន់របស់ iOS ដើម្បីស្វែងរកការ Jailbreak
ដែលអាចរក្សាទុកតាមរយៈកម្មវិធីជាច្រើនដូចជា: TinyUmbrella / iSHSH / iTools (Chinese) និងច្រើនទៀត.. ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះអាចប្រើប្រាស់សម្រាប់ iDevice ដែលកំពុងប្រើប្រាស់
Chip A4 ចុះក្រោមប៉ុណ្ណោះ (iPhone 2G 3G 3Gs 4 iPod 2G 3G 4G iPad 1)។

8. Recovery Mode?
-Recovery Mode ប្រើប្រាស់នៅពេលតម្លើងជំនាន់​ ឬ មុនពេល Restore តាមរយៈ iTune។ ប៉ុន្តែក្នុង
ករណីខ្លះ iDevice អាចជាប់ Recovery Mode នេះផងដេរដោយសារមានបញ្ហាមួយចំនួន។
ការចូលទៅកាន់ Recovery Mode និង ចាក់ចេញពី Recovery Mode អាចធ្វើឡើងដោយ Tools មួយចំនួន និង ដោយដៃក៏បាន។

9. DFU Mode?
-DFU Mode គឺជាការ Bypass Bootloader ដើម្បីធ្វើការ Jailbreak និង ការទំលាក់ជំនាន់ (Downgrade)
តាមកម្មវិធី iTune និង Tools មួយចំនួន។ ហើយការចូល និង​ចាកចេញពី DFU Mode ត្រូវធ្វើឡើង
ដោយដៃអ្នកផ្ទាល់ មិនមានកម្មវិធីចូល និង ចាកចេញដោយស្វ័យប្រវត្តិនោះទេ។

10. Emergency Mode?
- Emergency Mode វាបង្ហាញនៅពេលលោកអ្នកបើកម៉ាស៊ីនរបស់ iDevice ដំបូង ឬ នៅពេល Restore រួចរាល់ដំបូង ពេលមិនទាន់បាន Activate រួចរាល់ ដើម្បីចាក់ចេញអ្នកត្រូវ Activate ជាមុនសិន។

By : Visal Repair999

Sony Firmware

Xperia 2010
Xperia 2011
Xperia 2012
Xperia 2013
Xperia 2014
1. កម្មវិធីដែលត្រូវមានសំរាប់ SONY Smart Phone
Sony PC Companion សំរាប់ Driver
Sony Update Service (Windows)​​​​ សំរាប់ Update/Repair/Restore
Sony Bridge (Mac OS) សំរាប់ Update/Repair/Restore
2. Software សំរាប់ SONY Smart Phone
  • 7-zip | Firmwares ខ្លះបានបង្រួមជា RAR/7Z/ZIP ដូចនេះត្រូវពន្លាជា .FTF សំរាប់Flashtool
  • Flashtool | សរសេរ Flash Firmware (.FTF) សម្រាប់ Windows Linux និង Mac OS X
  • Flashtool Sony Mobile (ផ្លូវការ Official)  | សំរាប់ឧបករណ៏ដែលបាន Unlocked Bootloader

Firmware IOS 7.1.1 free download

iPhone 4      CDMA     Click here

iPhone 4      GSM        Click here

iPhone 4S                    Click here

iPhone 5      Global      Click here

iPhone 5      GSM        Click here

iPhone 5C   GSM        Click here

iPhone 5C   Global       Click here

iPhone 5S    GSM        Click here

iPhone 5S    Global       Click here